Keila News in Cambodia

តា Perez ឆ្លើយត្រង់ៗ ពេលអ្នកគាំទ្រ Real សួររឿង យក Ronaldo មកវិញអត់ (មានវីដេអូ)

ប្រធានក្លឹបរបស់ក្រុមអធិរាជស Real Madrid លោក Florentina Perez បានឆ្លើយត្រង់ៗថា លោកពុំមានចំណាប់អារម្មណ៍ក្នុងការទិញយកមកវិញនូវខែ្សប្រយុទ្ធ Cristiano Ronaldo ឡើយ ក្រោយពីអ្នកគាំទ្របានសាកសួរទៅកាន់លោក។

Ronaldo វ័យ៣៧ឆ្នាំ នៅតែជាប្រធានបទដ៏ក្ដៅគគុកក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ដោយរូបគេត្រូវបានសារព័ត៌មានចុះផ្សាយជាច្រើនថា សាមីខ្លួននៅតែមានបំណងចង់ចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីស្វែងរកក្លឹបណាមួយ ក្នុងការលេងក្នុងពានរង្វាន់ UEFA Champions League នារដូវកាលថ្មីនេះ។

ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ លោក Perez ត្រូវបានអ្នកគាំទ្រម្នាក់សាកសួរអំពីលទ្ធភាពនៃការយក Ronaldo ត្រលប់មកវិញ​ ហើយភ្លាមៗលោកបានឆ្លើយវិញថា៖ «យក Cristiano? ម្ដងទៀត? គេអាយុ ៣៨ឆ្នាំហើយ

»។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.