Keila News in Cambodia

ទស្សនាទិដ្ឋភាព Roma លើកពាន Conference League ឯ Mourinho ក្លាយជាអ្នកចាត់ការដំបូងគេ ដែលធើ្វបានរឿងនេះ (មានវីដេអូ)

Roma ក្លាយជាក្រុមដំបូងគេ ដែលអាចគ្រងជើងឯក Europa Conference League ក្រោយពីយកឈ្នះ Feyenoord ដោយលទ្ធផល ១-០ កាលពីយប់មិញនេះ ខណៈគ្រូបង្វឹករបស់ពួកគេគឺលោក Jose Mourinho បានក្លាយជាអ្នកចាត់ការដំបូងបង្អស់ អាចឈ្នះពានរង្វាន់ធំទាំង៣ របស់អឺរ៉ុប (UCL, UEL, UECL) ។

គ្រាប់បាល់តែ១គ្រាប់គត់កើតឡើង នៅក្នុងតង់ទី១ ធើ្វបានដោយកីឡាករ Nicolo Zaniolo គឺគ្រប់គ្រាន់សម្រាប់ក្រុមមកពីអ៊ីតាលីនេះ យកឈ្នះពានមួយនេះ។

Mourinho បានឈ្នះពានរង្វាន់ UEFA Champions League ជាមួយ Porto (២០០៤) និង Inter Milan (២០១០) មុនឈ្នះ Europa League ជាមួយ Porto (២០០៣) និង Manchester United (២០១៧) ។

ជាមួយនឹងពានរង្វាន់ដ៏ថ្មីស្រឡាងរបស់ UEFA នេះ Mourinho បានក្លាយជាបុរសដំបូងគេអាចឈ្នះពានរង្វាន់អឺរ៉ុប ជាមួយក្លឹបផ្សេងៗចំនួន៤ ហើយនៅតែរក្សាកំណត់ត្រាមិនដែលចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុប៕

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.