Keila News in Cambodia

បែកធ្លាយតារាចម្រៀងប៉ុបម្នាក់ធ្លាប់ផ្ញើរូបអាក្រាតឲ្យ Coutinho ហើយថែមទាំងអូសក្រឡាទៅមានអីៗនៅខាងក្រៅទៀត

Phillipe Coutinho ត្រូវបានគេរាយការណ៍មកថា ធ្លាប់ត្រូវបានតារាចម្រៀងប៉ុបម្នាក់ផ្ញើរូបអាក្រាតកាយឲ្យ ហើយថែមទាំងអូសក្រឡាបបួលគេទៅមានអីៗនៅខាងក្រៅទៀត។

រឿងរ៉ាវក្តៅសាច់នេះកើតឡើងកាលពីពេលដែលខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះលេងឲ្យ Bayern Munich ក្នុងល័ក្ខខណ្ឌខ្ចីជើង ហើយស៊ុតបញ្ចូលទីបានហាត់ទ្រីកក្នុងការជួយឲ្យ Bayern Munich យកឈ្នះ ៦-១ ទៅលើ Werder Bremen កាលពីឆ្នាំ ២០១៩។

នាង Katja Krasavice តារាចម្រៀងប៉ុបល្បីឈ្មោះគួរសម និងជាម៉ូឌែលសញ្ជាតិឆែកនោះ បានទៅទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន Allianz Arena ក្នុងជួបរវាង Bayern Munich និង Werder Bremen ខណៈដែលពេលនោះ នាងត្រូវបានទាក់ចិត្តយ៉ាងខ្លាំងដោយតារាបាល់ទាត់រូបសង្ហារ Phillipe Coutinho ដោយពេលនោះអតីតកីឡាករ Liverpool រូបនោះស៊ុតបានហាត់ទ្រីកយ៉ាងអស្ចារ្យ។

នាង Katja Krasavice បានបង្ហោះរូបលើគណនីអ៊ិនស្តាក្រាមរបស់ខ្លួន ហើយថែមទាំង Mention ឈ្មោះ Coutinho ទៀតដោយនាងសរសេរជាភាសាឆែកថា៖ “Phillipe Coutinho ស៊ុតបាន ៣គ្រាប់យ៉ាងអស្ចារ្យ ដូច្នេះ ខ្ញុំសង្ឃឹមថា គេប្រាកដជាពេញចិត្តនឹងបង្ហាញខ្ញុំពីរបៀបស៊ុតដ៏អស្ចារ្យបែបនេះនៅកន្លែងណាផ្សេងតែ ២នាក់ជាក់ជាមិនខាន។”

សម្តីរបស់តារាចម្រៀងប៉ុបសញ្ជាតិឆែករូបនោះហាក់ជាការអូសក្រឡាឲ្យដៃទៅបុរសសង្ហារ Coutinho ថ្វីបើខ្សែបម្រើប្រយុទ្ធវ័យ ២៩ឆ្នាំរូបនោះមានភរិយា និងកូនដល់ទៅ ២នាក់ទៅហើយ។

គួរបញ្ជាក់ថា Phillipe Coutinho បានផ្ទេរមកលេងឲ្យ Aston Villa ក្នុងល័ក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាលនេះ បន្ទាប់ពីក្លិប Barcelona អនុញ្ញាតឲ្យរូបគេចាកចេញដើម្បីបានចុះឈ្មោះកីឡាករចំណូលថ្មី Ferran Torres ដែលទើបតែទិញមកពីក្លិប Man City ក្នុងតម្លៃប្រមាណ ៥៥លានយ៉ូរ៉ូ៕

ប្រភព៖ SPORT BIBLE

 

You might also like

Leave A Reply

Your email address will not be published.