Keila News in Cambodia

ប៉ុនកុហកពេក Ronaldo ព្រលះខ្លាំងៗដាក់ប្រព័ន្ធផ្សព្វផ្សាយបែបនេះ

តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានបន្ទោសប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវរបស់គេ ជាពិសេសគឺទាក់ទងនឹងការចាកចេញពីទឹកដី Old Trafford

បើយោងតាម Sportsmail បានចុះផ្សាយថា

United នឹងរក្សាជំហរមិនលក់ Ronaldo ឡើយ ប៉ុន្ដែបើតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសសារព័ត៌មានក្នុងប្រទេសអង់គ្លេសបានសរសេរថា អទិភាពរបស់កីឡាករវ័យ៣៧ឆ្នាំនេះ គឺការចាកចេញពីបិសាចក្រហម។

យ៉ាងណាក្ដីក្នុងការ comment របស់ Ronaldo ក្នុងបណ្ដាញសង្គម IG របស់គេ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ បានព្រលះខ្លាំងទៅដល់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយនិយាយមិនពិតឡេីយ។ ខ្ញុំមានសៀវភៅកត់ត្រាដល់ទៅ​ ១០០ព័ត៌មានក្នុងរយៈពេល ២,៣ខែចុងក្រោយ, មានតែ៥ប៉ុណ្ណោះ ដែលពិត»៕

ដោយ៖ KEILA News

You might also like

Leave A Reply

Your email address will not be published.