Keila News in Cambodia

ភ្នាក់ងារ Ronaldo ដាក់មួយម៉ាត់នេះ អ្នកគាំទ្រ Man United ឆេះដុំមិនស្ទើរ

លោក Jorge Mendes ភ្នាក់ងារផ្ទាល់របស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានចេញមុខសារជាថ្មីម្តងទៀត លាតត្រដាងពីការពិតដែលទាក់ទងនឹងការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះពីទឹកដី Old Trafford។

ភ្នាក់ងារដោះដូរកីឡាករជនជាតិព័រទុយហ្គាល់រូបនេះ បានលាតត្រដាងថា៖ “Cristiano បានប្រាប់ខ្ញុំភ្លាមៗ ក្រោយដឹងថា Man United គ្មានកៅអីលេងឆែមពានលីគរដូវកាលក្រោយ ដោយគេបានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិននៅទីនេះបន្តទៀតឡើយ។ ប៉ុន្តែពួកយើងខំលាក់បាំងរឿងនេះទុកក្នុងចិត្តតែ ២នាក់ប៉ុណ្ណោះ ព្រោះមិនចង់ឲ្យនរណាម្នាក់ដឹងលឺឡើយ។ គេបានប្រាប់ខ្ញុំទៀតថា គេមិនមែនជាអ្នកគាំទ្រដែលរង់ចាំតែមើលឆែមពានលីគតាមកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែគេចង់លេងក្នុង Tournament ដ៏ធំមួយនេះ និងចង់ឲ្យអ្នកគាំទ្របាល់ទាត់រាប់លាន់នាក់នៅជុំវិញពិភពលោកបានតាមដានទស្សនាគេក្នុងឆែមពានលីគគ្រប់រដូវកាល។”

លោក Jorge Mendes បានបន្តទៀតថា៖ “និយាយតាមត្រង់ចុះ សូម្បីតែគណៈកម្មការគ្រប់គ្រងការប្រកួតឆែមពានលីគ ក៏ចង់ឃើញ Ronaldo លេងក្នុង Tournament ដ៏ធំលំដាប់ពិភពលោកមួយនេះដែរ ព្រោះគេជាប្រភពនៃចំណូលរបស់ UEFA ហើយគេនៅតែអាចទាក់ទាញអ្នកឧបត្ថមធំៗបានច្រើន នាំឲ្យ UEFA អាចរកចំណូលបានរាប់រយលាន ដោយសារភាពល្បីល្បាញរបស់គេ។”

ជាចុងក្រោយ លោក Jorge Mendes បានចោលសម្តីមួយម៉ាត់យ៉ាងខ្លីថា អ្នកគាំទ្រ Man United ទាំងអស់គួរតែរៀនទទួលស្គាល់ការពិតថា Cristiano Ronaldo ចាប់ផ្តើមធំជាងក្លិប Man United ជាបណ្តើរៗហើយ។

គួរដឹងថា Cristiano Ronaldo បានប្រាប់ឲ្យលោក Jorge Mendes ដែលជាភ្នាក់ងារយូរឆ្នាំរបស់ខ្លួនជួយរកក្លិបថ្មីដែលអាចជួយឲ្យគេអាចលេងក្នុងឆែមពានលីគបានសម្រាប់រដូវកាលថ្មី ព្រោះម្ចាស់ Ballon d’Or ៥សម័យរូបនេះមិនធ្លាប់មានប្រវត្តិលេងក្នុងពានរង្វាន់ UEFA Europa League សូម្បីតែម្តងណាឡើយ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន៕

ប្រភព៖ The Football Community

You might also like

Leave A Reply

Your email address will not be published.