Keila News in Cambodia

មើលហាយឡាយ និងស្ថិតិនេះហើយ បានដឹងថា Toni Kross ខ្លាំងប៉ុណ្ណាក្នុង Super Cup យប់មិញ (មានវីដេអូ)

Toni Kross សាជាថ្មីម្ដងទៀត បានបង្ហាញនូវទម្រង់លេងដ៏ល្អក្នុងតំបន់បម្រើ ដោយអាចគ្រប់គ្រងបាល់ ប៉ះ និងបញ្ជូនឲ្យមិត្ដរួមក្រុមក្នុងជ័យជម្នះ ២-០ របស់ Real Madrid ទៅលើ Eintracht Frankfurt ក្នុងពានរង្វាន់ UEFA Super Cup កាលពីយប់មិញ។

Benzema ស៊ុតបញ្ចូលទីនៅនាទីទី៦៥ ក្រោយពីការបញ្ជូនដ៏ល្អពីមិត្ដរួមក្រុម Vinicius Junior ខណៈ១គ្រាប់ដំបូងធើ្វបានដោយការស៊ុតស្រួលៗពីសំណាក់ខែ្សការពារ David Alaba នៅនាទីទី៣៧ ខណៈ Casemiro តែតបញ្ជូនឲ្យរូបគេ ជួយ Real Madrid យកឈ្នះជើងឯក Europa League គឺ Eintracht Frankfurt ក្នុងលទ្ធផល ២-០ លើកពាន Super Cup ជាលើកទី៥។

យ៉ាងណាក្ដី អ្វីដែលធើ្វឲ្យអ្នកទស្សនាបាល់ទាត់មានការសរសើរនោះគឺការលេងរបស់ Toni Kross ទោះអាយុរៀងជ្រេក៏ពិតមែន ប៉ុន្ដែស្ថិតិនៃការលេងរបស់គេនៅតែល្អដោយ៖

-ប៉ះបាន ៩៧ប៉ះ

-បង្កើតឱកាស ៣ដង

-ប៉ះបាល់វែង ១២ដង

-ទប់មិនឲ្យគេស៊ុត ១ដង

-ស្កាត់បាល់ ៣ដង

-ឈូសឈ្នះ ៥ដង

សូមទស្សនាវីដេអូហាយឡាយនៃការលេងរបស់គេ ខាងក្រោម៖

ដោយ៖ KEILA News

You might also like

Leave A Reply

Your email address will not be published.