Keila News in Cambodia

ស្ថានទូតចិន ខឹងកាសែត Reuters ខ្លាំង ដោយសារបង្ហោះរូបអត្ដពលិកខ្លួនឃើញមុខអាក្រក់ពេក

ស្ថានទូតចិនប្រចាំប្រទេសស្រីលង្កា បានធើ្វការរិះគន់ខ្លាំងៗទៅដល់សារព័ត៌មាន Reuters ដែលបានធើ្វការចុះផ្សាយរូបភាពអត្ដពលិកលើកទម្ងន់របស់ខ្លួន ឃើញមុខមិនសូវស្អាត។

អត្ដពលិកនារីសញ្ជាតិចិន ឈ្មោះ Zhihui Hou បានក្លាយជាម្ចាស់មេដាយមាសក្នុងវិញ្ញាសារលើកទំងន់ប្រភេទគីឡូ ៤៩ កាលពីប៉ុន្មានថៃ្ងមុននេះ ដោយអាចលើកបានចំនួន២១០គីឡូ ដែលនេះជាកំណត់ត្រាក្នុងព្រឹត្ដិការណ៍អូឡាំពិក សម្រាប់វិញ្ញសារនេះ។

ស្ថានទូតចិន នៅស្រីលង្ការ រិះគន់កាសែត Reuters

យ៉ាងណាក្ដីក៏មានមតិមួយចំនួនបានជំទាស់ទៅនឹងការិះគន់មួយនេះ ដោយអះអាងថា រូបថតនេះគឺបង្ហាញពីកម្លាំង ការតស៊ូ ជម្នះក្នុងការលើកគីឡូចំពោះវិញ្ញាសារនេះ សម្រាប់ Zhihui Hou ទម្រាំអាចទទួលជ័យលាភីមេដាយមាសបាន៕

ប្រភព៖ 9gag

You might also like

Leave A Reply

Your email address will not be published.