Keila News in Cambodia

ហេតុផលប៉ុននេះល្មមបញ្ជាក់ថា Man United នឹងមិនចាញ់ Aston Villa ឡើយនៅយប់នេះ

ក្រុមបិសាចក្រហម Man United នឹងបើកទ្វាររបស់ខ្លួននៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ ស្វាគមន៍ក្រុមតោមាស Aston Villa ក្នុងពានរង្វាន់ FA Cup ជុំទី៣។

យ៉ាងណាមិញ មានហេតុផលខ្លះដែលអាចបញ្ជាក់ថា Man United នឹងមិនចាញ់ Aston Villa ឡើយនៅយប់នេះ ដោយផ្អែកលើកំណត់ត្រា និងស្ថិតិដែលក្រុមទាំង២ ធ្លាប់ជួបគ្នាកន្លងមក។

ចាប់តាំងពីដើមសតវត្សរ៍ទី២០ មកទល់បច្ចុប្បន្ន Aston Villa គ្មានប្រវត្តិយកឈ្នះ Man United ដល់ទៅ ២ដងក្នុងមួយរដូវកាលឡើយ ខណៈដែលក្រុមតោមាសបានយកឈ្នះបិសាចក្រហម ០-១ នៅកីឡដ្ឋាន Old Trafford ម្តងហើយក្នុងក្របខណ្ឌព្រីមមៀលីគកាលពីចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

អ្វីដែលរឹតតែគួរឲ្យកត់ចំណាំទៀតនោះគឺ ក្រុមបិសាចក្រហមតែងតែទម្លាក់ Aston Villa ចេញពីពាន FA Cup រាល់ពេលដែលក្រុមទាំង២ ជួបគ្នាតាំងពីអំឡុងឆ្នាំ ១៩០០ ឡើងមកទល់បច្ចុប្បន្ននេះ។

តួយ៉ាង ក្រុមបិសាចក្រហម Man United ធ្លាប់យកឈ្នះ Aston Villa ០-២ កាលពីឆ្នាំ ២០០៨ ដែលនេះគឺជាលទ្ធផលចុងក្រោយបំផុតនៃពានរង្វាន់ FA Cup សម្រាប់ក្រុមទាំង២។

គួរបញ្ជាក់ថា ប្រសិនបើ Man United អាចទម្លាក់ Aston Villa នៅយប់នេះ ពួកគេនឹងឡើងទៅជួបជាមួយ Middlesbrough នៅជុំទី៤ បន្តទៀត៕

ប្រភព៖ manutd.com

You might also like

Leave A Reply

Your email address will not be published.