Keila News in Cambodia

អតីតតារាក្តៅសាច់ Mia បង្ហោះសារលើកទឹកចិត្ត ដល់អ្នកចាំទីក្រុម Liverpool ព្រោះគេជេរច្រើនពេក

កីឡាករ Loris Karius
កីឡាករ Loris Karius អ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool

បាល់ទាត់៖ យើងសុទ្ធតែបានដឹងហើយថា ក្រុមអធិរាជស Real Madrid ទើបនឹងបានលើកពានដ៏ធំបំផុតរបស់ទ្វីបអ៊ឺរ៉ុប UEFA Champions League ក្រោយពីបំបាក់ហង្សក្រហម Liverpool កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្នុងលទ្ធផល៣-១។

ជាមួយគ្នានេះដែរ ក្រោយពីការប្រកួតបានបញ្ចប់ មានរឿងរ៉ាវជាច្រើនទាំងអាក្រក់និងល្អ បានកើតឡើងចំពោះកីឡាករ និងគ្រូបង្វឹករបស់ក្រុមទាំង២ ហើយអ្វីដែលលេចធ្លោជាងគេនោះ គឺពាក់ព័ន្ធទៅនឹងកីឡាករអ្នកចាំទីដៃទី១របស់ Liverpool គឺកីឡាករសញ្ជាតិអាល្លឺម៉ង់ Loris Karius ដែលជួបប្រទះរឿងអាក្រក់ៗខ្លាំង។

អ្វីដែលធ្វើឲ្យរឿងអាក្រក់ជាច្រើនកើតមានចំពោះរូបគេ ក៏ព្រោះតែរូបគេមានការធ្វេសប្រហែសក្នុងការប្រកួត និងធ្វើឲ្យមានកំហុសរហូតដល់ទៅរបូត២គ្រាប់ឲ្យក្រុម Real Madrid ដែលជាកំហុសរបស់គេផ្ទាល់ និងជាកត្តាដ៏ធំមួយដែលធ្វើឲ្យក្រុមអធិរាជសលើកពាន។

Loris Karius ទទួលបានសារគំរាមសម្លាប់ជាច្រើន នៅលើបណ្តាញសង្គម ដោយក្នុងនោះរួមមានដូចជា “យើងនឹងទៅសម្លាប់ឯង, យើងនឹងសម្លាប់មនុស្សស្រីដែលឯងស្រឡាញ់” “យើងសង្ឃឹមថាគ្រួសារឯងទាំងមូលនឹងស្លាប់” “កូនប្រុសរបស់ឯងសមនឹងកើតជំងឺមហារីក”។

យ៉ាងណាមិញ ក៏នៅមានមនុស្សជាច្រើនទៀត នៅចាំលើកទឹកចិត្ត និងគាំទ្រទៅដល់អ្នកចាំទីរូបនេះ តួយ៉ាងដូចអតីតតារាភាពយន្តក្តៅសិចដ៏ល្បី គឺនាង Mia Khalifa បានបង្ហោះនៅលើផេកបណ្តាញសង្គមផ្ទាល់របស់នាង ដោយបានសរសេរថា “កំហុសគឺជាធម្មជាតិរបស់មនុស្ស, ស៊ូឡើង”។

ចុះគ្នាយើងយល់យ៉ាងណាដែរ?


Mia Khalifa អតីតតារាក្តៅសាច់ដ៏ល្បី

Source Metro
Via សុជាតិ
You might also like

Leave A Reply

Your email address will not be published.