Keila News in Cambodia

អ្នកគាំទ្របុកចូលទីលានមួយប្រាវយប់មិញ ស្លាប់ដុកទ័រ FIFA អស់ម្នាក់

ការប្រកួតរវាងនីហ្សេរីយ៉ា និងហ្គាណា កាលពីយប់មិញនេះ មានសោកនាដកម្មមួយកើតឡើង ដោយដុកទ័រ FIFA ម្នាក់បានស្លាប់ ក្រោយអ្នកគាំទ្រនីហ្សេរីយ៉ាបុកចូលទីលាន។

អ្នកគាំទ្រនីហ្សេរីយ៉ារាប់ពាន់នាក់បានសម្រុកចូលទីលាន បង្កភាពចលាចល បន្ទាប់ពីក្រុមជម្រើសជាតិពួកគេធ្លាក់ចេញពីការប្រកួត Play-Off ក្រោមថ្វីជើងរបស់ហ្គាណា និងបាត់បង់ឱកាសបង្ហាញខ្លួននៅ World Cup ជុំចុងក្រោយនៅប្រទេសកាតាចុងឆ្នាំ២០២២នេះ។

យ៉ាងណាមិញ នៅព្រឹកថ្ងៃពុធនេះ ស្រាប់តែសហព័ន្ធកីឡាបាល់ទាត់ហ្សាំបៀ បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញករណីមរណភាពរបស់លោកដុកទ័រជនជាតិជាតិហ្សាំបៀម្នាក់ឈ្មោះ Joseph Kabungo ដែលទទួលភារកិច្ចធ្វើជាគ្រូពេទ្យពិនិត្យសារធាតុហាមឃាត់ នៅក្នុងការប្រកួតជើងទី២ រវាងនីហ្សេរីយ៉ា និងហ្គាណា នៅកីឡដ្ឋាន Abuja National Stadium ស្ថិតក្នុងទីក្រុង Abuja នៃប្រទេសនីហ្សេរីយ៉ា។

យ៉ាងណាក៏ដោយ លោក Andrew Kamanga ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្សាំបៀ មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកដុកទ័រ Joseph Kabungo នៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានធ្លាក់ចេញពីការប្រកួតជម្រុះ Play-Off ក្រោមថ្វីជើងក្រុមជម្រើសជាតិហ្គាណា ដោយសារគ្រាប់បាល់ក្រៅផ្ទះ (Away Goal) បន្ទាប់ពីប្រកួតជើងទី១ នៅទឹកដីហ្គាណា ស្មើគ្នា ០-០ និងបញ្ចប់ដោយលទ្ធផល ១-១ នៅជើងទី២ ក្នុងទឹកដីរបស់ខ្លួន៕

ប្រភព​៖ The Sun

You might also like

Leave A Reply

Your email address will not be published.