Keila News in Cambodia

ហេតុផល ៥យ៉ាង ដែល Ronaldo ជា Mr. Champions League មិនមែន Messi

ដូចដែលប្រិយមិត្ដដឹងស្រាប់ហើយថា Ronaldo និង Messi គឺជាកីឡាករកំពូលជាងគេលើលោកក្នុងពេលបច្ចុប្បន្ន ដោយអាចឈ្នះពានរង្វាន់ប្រចាំក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន។

យ៉ាងណាក្ដី បើគិតក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុប ឬ UEFA Champions League ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះបានចំនួន៥ដង ខណៈប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះបានចំនួន៤ដង ហើយនៅមានចំណុចមួយចំនួនទៀត ដែល Ronaldo គឺជា Mr. Champions League។

ខាងក្រោមនេះ គឺជាចំណុចទាំង៥ ដែល Ronaldo មានភាពល្អជាង Messi ក្នុងពានរង្វាន់ដ៏មានប្រជាប្រិយភាពមួយនេះ៖

១. Ronaldo មានភាពជាអ្នកដឹកនាំក្នុងពានមួយនេះ

គ្រប់ពេលដែលក្រុមកំពុងទទួលបរាជ័យ ឬត្រូវគេស៊ុតបញ្ចូលទី Ronaldo តែងតែដើរតួនាទីជាអ្នកលើកទឹកចិត្ដ និងផ្ដល់កម្លាំងចិត្ដដល់ក្រុមទាំងមូល។

២. មិនសូវមានអ្នកសរសើរ តែបង្ហាញពីមហិច្ឆតា

នៅចាំគ្រាប់បាល់ដែរ Messi ស៊ុតហ្វ្រីឃីតទល់នឹង Barcelona ដែរទេ? មានអ្នកសរសើរគ្រប់គ្នា រហូតដល់ថ្នាក់ Balotelli ចូលរួមសរសើរ និងឆ្លៀតឌឺដងទៅកាន់ Ronaldo។ យ៉ាងណាក្ដី នៅពេល Ronaldo ស៊ុតបញ្ចួលទីមិនថា គ្រាប់បាល់អស្ចារ្យឬយ៉ាងណាទេ រូបគេមិនសូវមានការសរសើរប៉ុន្មានទេ ប៉ុន្ដែរួបគេនៅតែបង្ហាញនូវមហិច្ឆតា ចង់ឈ្នះពានមួយនេះដដែល។

៣. តួឯកក្នុងការប្រកួតធំៗ

Ronaldo តែងតែមានទម្រង់លេងល្អ នៅពេលប្រកួតទល់នឹងក្រុមខ្លាំង​ មិនថាក្នុងនិងក្រៅដីនោះទេ ស្របពេលដែល Messi មិនសូវបង្ហាញការលេងឲ្យបានល្អនោះទេ តួយ៉ាងដូចជាការធ្លាក់របស់ Barcelona ក្រោមថ្វីជើង Roma និង Liverpool ជាដើម។

៤. ស្ថិតិស៊ុតបញ្ចូលទី

មិនមានអ្វីចម្លែកទេ ដែលការស៊ុតបញ្ចូលទីរបស់ Ronaldo ច្រើនជាង Messi ក្នុងពានរង្វាន់មួយនេះ ដោយអតីតកីឡាកររបស់ក្រុម Real Madrid ស៊ុតបាន១២៦គ្រាប់ ខណៈប្រធានក្រុមរបស់ Barcelona ស៊ុតបាន ១១២គ្រាប់។

៥.​ មិនមានទេពកោស្យលពីកំណើត

មុននឹងឈានមកកាន់ចំណុចកំពូលនេះ Ronaldo បានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ដោយអាចនិយាយបានថា ជាមនុស្សខិតខំខ្លាំងដើម្បីសម្រេចគោលដៅឲ្យដល់ចំណុចកំពូល ខណៈ Messi គឺជាកីឡាករដែលមានទេពកោសល្យពីកំណើត ដែលមនុស្សគ្រប់គ្នាកម្រមាន៕

You might also like

Leave A Reply

Your email address will not be published.