Keila News in Cambodia

ប្លែក! ក្រុមកីឡាករ Arsenal ដើរចូលទីលាន អមជាមួយភ្លេងអតីតអ្នកកីឡាកាស Kurt Angle ទៀតផង (មានវីដេអូ)

ក្រុមកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal បានធើ្វការដើរចូលក្នុងទីលានវិញ ក្រោយពីសម្រាកតង់ទី១ អមជាមួយនឹងភ្លេងរបស់អតីតជើងខ្លាំងរបស់ WWE គឺ Kurt Angle ថែមទៀតផង។

សកម្មភាពនេះបានកើតឡើងអំឡុងចាប់ផ្ដើមតង់ទី២ ក្នុងការប្រកួតដែល Arsenal បានត្រឹមប្រកួតស្មើទល់នឹង Crystal Palace ដោយលទ្ធផល ០-០។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែលកីឡាករ Arsenal ដើរចូលទីលានជាមួយនឹងភ្លេងកីឡាកាស ជាក់ស្ដែងកាលពីរដូវកាលមុន ពួកគេក៏បានដើរចូលជាមួយនឹងភ្លេងរបស់ Triple H ផងដែរ។

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.