Keila News in Cambodia

ឈ្នះជើងឯកមែន! ប៉ុន្តែ Liverpool បានត្រឹមលេខ២ប៉ុណ្ណោះ ក្នុងតារាងប្រាក់ចំណូលពី UEFA

សមាគមបាល់ទាត់អឺរ៉ុប UEFA បានបញ្ចេញនូវបញ្ជីរបាយការណ៍ចំណាយជាផ្លូវការទៅកាន់ក្លិបនានា ដែលបានចូលរួមប្រកួតប្រជែងពានរង្វាន់កំពូលទាំងពីរគឺ UEFA Champions League និង UEFA Europa League រដូវកាល ២០១៨/២០១៩កន្លងទៅ។

ក្នុងរដូវកាល ២០១៨/២០១៩កន្លងទៅ ក្លិបទាំង ៣២ ដែលបានឈានដល់វគ្គចែកពូល (Group-Stage) បានទទួលកញ្ចប់លុយចំនួន ១៤.៥លានអឺរ៉ូរួចជាស្រេច បូករួមជាមួយប្រាក់បន្ថែមចំនួន ២.៧លានអឺរ៉ូក្នុងការឈ្នះមួយប្រកួត និង ៩សែនអឺរ៉ូបើសិនបានត្រឹមស្មើ។ យ៉ាងណាមិញ ក្រៅពីនេះទៀត ក្លិបទាំងអស់ នឹងទទួលបានប្រាក់បន្ថែមក្នុងការឈានដល់វគ្គបន្តបន្ទាប់រួមមាន ៩.៥លានអឺរ៉ូ សម្រាប់ការឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ, ១០.៥លានអឺរ៉ូសម្រាប់ការឈានដល់វគ្គ ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ១២លានអឺរ៉ូ, វគ្គផ្តាច់ព្រ័ត្រទទួលបាន ១៥លានអឺរ៉ូ និងជើងឯកទទួលបាន ១៩លានអឺរ៉ូ។

យ៉ាងណាក្តី បើទោះបីជាហង្សក្រហម Liverpool ក្លាយទៅជាជើងឯក UCL កាលពីរដូវកាលមុនក៏ដោយ ប៉ុន្តែក្លិបដែលទទួលបានប្រាក់ចំណូលច្រើនបំផុតពី UEFA កាលពីរដូវកាលមុន បែរជាធ្លាក់ទៅលើក្លិប FC Barcelona ទៅវិញ។ Barcelona ទទួលបានប្រាក់ចំណូលសរុប ១១៨លានអឺរ៉ូ ឈរនៅចំណាត់ថ្នាក់លេខ ១ តាមពីក្រោយដោយ Liverpool ទទួលបាន ១១១លានអឺរ៉ូ, Tottenham ទទួលបាន ១០២លានអឺរ៉ូ និងបងប្អូនត្រកូល Manchester ទាំងពីរទទួលបាន ៩៣លានអឺរ៉ូដូចគ្នា។

គួរបញ្ជាក់ថា ប្រាក់ចំណូលបន្ថែមរបស់ UEFA នេះ គិតទៅលើមេគុណបន្ថែម (UEFA Coefficient) ព្រមទាំងប្រាក់ចំណូលពីការលក់សិទ្ធផ្សាយការប្រកួតផងដែរ៕

You might also like

Leave A Reply

Your email address will not be published.