Keila News in Cambodia

Barcelona ភ្លាត់ចាញ់ Levante ២-១ ដោយគ្មាន Messi និង Suarez ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Copa del Rey (មានវីដេអូ)

អេស្ប៉ាញ៖ ម្ចាស់ការពារតំណែងជើងឯក Copa del Rey ក្រុមអ្នកមានបុណ្យ Barcelona បានភ្លាត់ស្នៀតបរាជ័យក្រោយថ្វីជើងក្រុម Lavante ដោយលទ្ធផល ២-១ ក្នុងជើងទី១ កាលពីយប់មិញនេះ។

ត្រឹមនាទីទី៤ ក្រុមម្ចាស់ផ្ទះអាចរកគ្រាប់បាល់បំបែកពងមាន់បានមុន ដោយការតែតបញ្ចូលទីពីការលើកបាល់ពិន័យដោយកីឡាករ Erick Cabaco ខណៈនាទីទី១៨ Lavante បន្ថែមគ្រាប់បាល់ទី២ រកបានដោយការអូសចូលតំបន់គ្រោះថ្នាក់រួចស៊ុតផុតដៃអ្នកចាំទីដោយកីឡាករ Borja Mayoral ដែលរូបគេគឺជាកីឡាករខ្ចីជើងពីក្រុម Real Madrid។

យ៉ាងណាក្ដីលេងដោយគ្មានខែ្សប្រយុទ្ធឆ្នើម២រូបគឺ Lionel Messi និង Luiz Suarez អាចរកគ្រាប់បាល់សង១គ្រាប់វិញ​​ ធើ្វបានដោយការទាត់បាល់ពិន័យ១១ម៉ែត្រ របស់ខែ្សបម្រើ Coutinho នាទីទី៨៥។

យ៉ាងណាក្ដីក្រុមទាំង២ នឹងត្រូវតទល់គ្នានៅទឹកដី Nou Camp នាពេលដ៏ខ្លីខាងមុខ ដើម្បីស្វែងរកក្រុមមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ដ៕

You might also like

Leave A Reply

Your email address will not be published.