Keila News in Cambodia

ច្បាស់ហើយ! ចាញ់ Frankfurt ធ្ងន់-ក ពេលនេះ Bayern Munich ប្រកាសចែកផ្លូវជាមួយលោក Niko Kovac

ក្រោយបរាជ័យធ្ងន់ធ្ងរទល់នឹងក្រុម Frankfurt កាលពីចុងសប្តាហ៍កន្លងទៅ ពេលនេះក្លិបបាល់ទាត់ FC Bayern Munich បានប្រកាសផ្លូវការពីការសម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Niko Kovac ហើយ ក្រោយកាន់តំណែងនៅក្លិបយក្សអាល្លឺម៉ង់នេះបាន ១៦ខែ។

ក្លិប Bayern Munich បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយពីកិច្ចប្រជុំជាផ្លវការជាមួយថ្នាក់ដឹកនាំសំខាន់ៗរួមមាន ប្រធានក្លិបលោក Uli Hoeneb, អគ្គនាយកក្លិបលោក Karl-Heinz Rummennigge ព្រមទាំងនាយកផ្នែកកីឡាលោក Hasan Salihamadzic បន្ទាប់ពីលោក Niko Kovac បានដាក់ពាក្យស្នើសុំលាលែងពីតំណែង។

គួរបញ្ជាក់ថា លោក Hansi Flick ដែលជាជំនួយការគ្រូបង្វឹក នឹងទទួលរ៉ាប់រងការដឹកនាំបណ្តោះអាសន្នរាល់ការប្រកួតបន្តបន្ទាប់របស់ Bayern Munich នៅ Bundesliga និង Champions League រហូតដល់មានការជូនដំណឹង និងសេចក្តីប្រកាសផ្លូវការថ្មីកើតឡើង៕

You might also like

Leave A Reply

Your email address will not be published.