Keila News in Cambodia

មិនគួរឱ្យជឿ! Bernando Silva ជាប់ពិន័យមួយប្រកួត និងបង់អស់ ៥០,០០០ផោន ព្រោះលេងសើចរឿងនេះ

កីឡាករ Bernardo Silva ត្រូវបានរងបំរាមមួយប្រកួត និងផាកពិន័យជាប្រាក់ចំនួន ៥០,០០០ផោន ពីបទប្រើប្រាស់សារ Twitter វាយប្រហារបែបរើសអើង ទៅលើកីឡាករ Benjamin Mendy។

គួររម្លឹកថា កាលពីខែមុន កីឡាករ Bernardo Silva បានបង្ហោះសារមួយនៅលើ Twitter ដោយបានយករូបកាលពីនៅក្មេងរបស់កីឡាករ Benjamin Mendy ទៅប្រៀបធៀបបែបលេងសើចជាមួយតួអង្គគំនូរជីវចលមួយ ដែលមានស្បែកខ្មៅនិងបបូរមាត់ក្រហម។

ប៉ុន្តែយ៉ាងណាក៏ដោយ គណៈកម្មការវិន័យរបស់ FA បានចាត់ការទៅលើរឿងនេះ នឹងបានដាក់បន្ទុកទៅលើកីឡាករ Bernardo Silva តែម្តង ដោយបានចោទប្រកាន់ថានេះជាការរើសអើងពណ៌សម្បុរ បើទោះបីជាកីឡាករ Benjamin Mendy មិនបានបង្ហាញកាយវិការប្រកាន់ខឹងយ៉ាងណាក្តី។

សមាគមបាល់ទាត់ FA បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហាញថា Bernardo Silva ត្រូវទទួលការបញ្ឈរជើងមួយប្រកួត ពិន័យជាប្រាក់ ៥០,០០០ផោន ព្រមទាំងត្រូវទទួលការណែនាំផ្ទាល់មាត់ បន្ទាប់ពីបានបំពានលើមាត្រា E3 របស់ FA ដែលនិយាយពីការប្រើប្រាស់សារវាយប្រហារក្នុងន័យរើសអើងពណ៌សម្បុរ៕

You might also like

Leave A Reply

Your email address will not be published.