Keila News in Cambodia

ដឹកនាំមិនទាន់បាន១រដូវកាលផង បឹងកេត ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិថៃបាត់

ក្លឹបបឹងកេត បានឈានដល់កិច្ចព្រមព្រៀងក្នុងការចែកផ្លូវជាមួយគ្រូបង្វឹក APISIT IM AMPHAT ហើយ ក្រោយដឹកនាំក្លឹបមិនទាន់បានមួយរដូវកាលបន្ទាប់ពីបុរសសញ្ជាតិថៃរូបនេះ មានធុរៈនៅប្រទេសកំណើតរបស់លោក។

លោក APISIT IM AMPHAT

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលធើ្វឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប បានសរសេរថា៖ «ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យបានជ្រាបថា ក្លិប និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត»

«គ្រប់គ្នាទាំងអស់នៅក្លិបបឹងកេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Apisit ដែលបានចូលរួមចំណែកដឹកនាំក្លិបក្នុងការប្រកួតកន្លងមក និងសូមជូនពរលោកគ្រូ ជួបតែសំណាងល្អ»។

«ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ»៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.