Keila News in Cambodia

កីឡាករសំខាន់ៗទាំងនេះ នឹងវិលមកជួយ Man Utd វិញ ពេលប៉ះ AC Milan យប់នេះ

លោក Ole Gunnar Solskjare បានបញ្ជាក់ថា Edison Cavani, David De Gea និង Paul Pogba នឹងវិលត្រលប់មកជួយក្រុមបិសាចក្រហម Manchester United នារាត្រីនេះទល់នឹង AC Mila ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ ពានរង្វាន់ UEFA Europa League។

Cavani និង Pogba ខកខានការប្រកួតកាលពីជើងទី១ ដោយសាររបួស ខណ: De Gea សុំច្បាប់ដើម្បីទៅមើលថែភរិយាដែលសម្រាលកូនដំបូង។

ក្លឹបបានបញ្ជាក់ជាផ្លូវការថា Pogba, Cavani, De Gea និងរួមទាំង Van de Beek បានធើ្វដំណើរទៅកាន់ទឹកដីអ៊ីតាលីដើម្បីប្រកួត ខណ:ការប្រកួតទល់នឹង AC Milan គឺតម្រូវឲ្យពួកគេជាដាច់ខាតត្រូវការស៊ុតបញ្ចូលទីយកជ័យជម្នះ ខណ:កាលពីជើងទី១ ក្រុមទាំងពីរបានត្រឹមលទ្ធផល ១-១៕

ប្រភព៖ Goal

You might also like

Leave A Reply

Your email address will not be published.