Keila News in Cambodia

ស្ថិតិមួយចំនួនដែលគួរដឹង មុនជំនួបដ៏ធំរវាង Chelsea និង Man Utd យប់អាធ្រាតនេះ

ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមបិសាចក្រហម Manchester United ក្នុងការប្រកួតពានរង្វាន់ Carabao Cup វគ្គ១៦ក្រុមចុងក្រោយ នៅវេលាម៉ោង ៣:០៥នាទីព្រឹកសែ្អកនេះ។

ក្រោយឈ្នះបានត្រឹម២ប្រកួត ក្នុងការដឹកនាំ៨ប្រកួតដំបូង Lampard ពេលនេះ បានដឹកនាំ Chelsea ឈ្នះ៧ប្រកួតជាប់គ្នាគ្រប់កម្មវិធី ខណៈសព្វថៃ្ងក្រុមកំពុងឈរចំណាត់ថ្នាក់ Top4 ក្នុង Premier League និងឈរលើគេក្នុងពូល Champions League ស្របពេល Pulisic ក្លាយជាកីឡាករវ័យក្មេងជាងគេរបស់ក្លឹបដែលអាចស៊ុតបញ្ចូលទី Hat-trick ក្នុងក្របខណ្ឌ Premier League។

Man Utd បានយកឈ្នះ Chelsea ដល់ទៅ ៤-០ កាលពីសប្ដាហ៍ទី១ នែក្របខណ្ឌ Premier League ប៉ុន្ដែចាប់តាំងពីនោះមក ទម្រង់លេងរបស់ក្រុមទាំងមូល បានកែប្រែសឹងតែទាំងស្រុង។​ យ៉ាងណាក្ដី ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ទើបតែយកឈ្នះក្រុម Norwich City ដោយលទ្ធផល ៣-១ ដែលជាការឈ្នះក្រៅដីជាលើកដំបូង ចាប់តាំងពីខែមិនា នៃក្របខណ្ឌលីគកំពូលអង់គ្លេស។

គិតថារវាង Chelsea និង Man Utd ក្រុមណានឹងឈ្នះយប់នេះ?

ដោយ៖ Keila News

 

You might also like

Leave A Reply

Your email address will not be published.