Keila News in Cambodia

David Moyes ញញឹមផង អោនក្បាលចុះផង ពេលគេសួររឿង Haaland លេងប្រកួតដំបូងយប់មិញ (មានវីដេអូ)

លោក David Moyes បានបង្ហាញកាយវិការញញឹមផង អោនក្បាលចុះផង អន់ចិត្ដជាមួយអ្នកសារព័ត៌មាន ពេលដែលសួរអំពីចំណាប់អារម្មណ៍របស់លោក ទាក់ទងនឹងខែ្សប្រយុទ្ធ Erling Haaland។

Haaland ស៊ុតបញ្ចូលទី២គ្រាប់ទល់នឹងក្រុមញញួរធំ West Ham ជួយ Manchester City យកឈ្នះ ២-០ ខណៈលោក David Moyes បានធើ្វការសរសើរអំពីការលេងដ៏ល្អរបស់ខែ្សប្រយុទ្ធសញ្ជាតិន័រវេនេះ។

«ខ្ញុំមិនចង់និយាយអំពីកីឡាកររបស់ក្រុមដ៏ទៃឡើយ» David Moyes តបទៅអ្នកយកព័ត៌មានដែលសួរអំពី Haaland។

Haaland បានក្លាយជាកីឡាករទី២ របស់ Manchester City ដែលអាចរកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុង Premier League ដំបូង ក្រោយពី Sergio Aguero ធើ្វបានដូចគ្នាកាលពីឆ្នាំ២០១១៕

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.