Keila News in Cambodia

Facebook ទិញសិទ្ធិផ្សាយគ្រប់ ការប្រកួតបាល់ទាត់របស់ La Liga ឲ្យប៉ុន្មានប្រទេសនេះមើល Free

បាល់ទាត់៖ ដំណឹងក្តៅៗទើបនឹងចេញប៉ុន្មានម៉ោងមុននេះ ដែលធ្វើឲ្យមនុស្សជាច្រើនជុំវិញពិភពលោកចាប់អារម្មណ៍ខ្លាំងនោះ គឺថាក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានចុះកិច្ចព្រមព្រៀងផ្តាច់មុខជាមួយនឹង ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអេស្ប៉ាញ La Liga ដើម្បីអាចអនុញ្ញាតឲ្យបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ជាពិសេសតំបន់អនុទ្វីបឥណ្ឌា អាចមើលគ្រប់ការប្រកួតនៅក្នុងក្របខ័ណ្ឌមួយនេះ បានដោយសេរី។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាជនក្នុងបណ្តាប្រទេសទាំងនេះរួមមាន ឥណ្ឌា អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតង់ នេប៉ាល់ ម៉ាល់ឌីវ ស្រីលង្កា និងប៉ាគីស្ថាន គឺអាចទស្សនាគ្រប់ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញបានដោយសេរី និងមានសុពលភាពរហូតទៅដល់៣ឆ្នាំ។

យ៉ាងណាមិញ សម្រាប់តម្លៃក្នុងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំង២នេះ មិនត្រូវបានបង្ហើបឲ្យដឹងឡើយ។ តែគេអាចដឹងបានថា តម្លៃក្នុងទិញសិទ្ធផ្សព្វផ្សាយរបស់ La Liga គឺមានតម្លៃ៣២លានដុល្លារសហរដ្ឋអាមេរិក ហើយវាត្រូវបានទិញកាលពីឆ្នាំ២០១៤ ដោយក្រុមហ៊ុន Sony Pictures។

គួរបញ្ជាក់ផងដែរថា Facebook សម្រេចទិញយកសិទ្ធិផ្សព្វផ្សាយទៅដល់បណ្តាប្រទេសទាំងនេះ ក៏ព្រោះតែពួកគេចង់ផ្សព្វផ្សាយមាតិការបស់ខ្លួនឲ្យកាន់តែទូលាយជាងមុនថែមទៀត ហើយអ្វីដែលសំខាន់គឺមានអ្នកប្រើប្រាស់បណ្តាញសង្គមជាង ២៧០លាននាក់នៅក្នុងបណ្តាអនុទ្វីបឥណ្ឌា ហើយនេះក៏ជាចំណុចសំខាន់មួយផងដែរ៕

Facebook និង La Liga ចុះកិច្ចព្រមព្រៀងក្នុងការផ្សារគ្រប់ការប្រកួត ទោកាន់អនុទ្វីបឥណ្ឌា
Facebook និង La Liga ចុះកិច្ចព្រមព្រៀងក្នុងការផ្សារគ្រប់ការប្រកួត ទោកាន់អនុទ្វីបឥណ្ឌា

Source បរទេស
You might also like

Leave A Reply

Your email address will not be published.