Keila News in Cambodia

Felix ថា ប៉ះក្រុមណាក៏ប៉ះទៅ សំខាន់គោលដៅមេដាយមាស

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា លោកមិនខ្វល់ពីការប៉ះក្រុមណាទេ សំខាន់គោលដៅគឺមេដាយមាសក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម។

លោក Felix

កម្ពុជា បានបង្កើតនូវប្រវត្ដិសាស្រ្ដថ្មីដោយអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងវិសញ្ញាសារបាល់ទាត់នៃព្រឹត្ដិការណ៍ Sea Games ជាលើកទីដំបូងក្នុងរយៈពេល៦១ឆ្នាំ ដោយយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតបញ្ចប់ពូល A កាលពីយប់មិញនេះ។

ក្រោយចប់ការប្រកួត លោក Felix បាននិយាយប្រាប់កូនក្រុមរបស់លោកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា ក្រុមទាំងមូលគឺដាក់គោលដៅយកមេដាយមាស ដោយមិនខ្វល់ថានឹងត្រូវប៉ះក្រុមណាទេ ហើយកីឡាករទាំងអស់ត្រូវថែទាំងសុខភាព និងរាយកាយរបស់ខ្លួនឲ្យបានល្អដើម្បីធើ្វការប្រកួតតំណាងមុខមាត់ប្រទេសជាតិ៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.