Keila News in Cambodia

ឈ្នះយប់មិញយ៉ាងអស្ចារ្យទៅលើ PSG របស់ Man Utd ធើ្វឲ្យ Ole បំបែកកំណត់ត្រាជាប្រវត្ដិសាស្រ្ដមួយ (មានវីដេអូ)

ជាមួយនឹងជ័យជម្នះទៅលើ PSG ២-១ កាលពីយប់មិញនេះ បានធើ្វឲ្យលោក Ole Gunnar Solsjare ក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ដំបូងគេ ដែលអាចដឹកនាំឈ្នះការប្រកួតក្រៅដី​ ១០ដងជាប់ៗគ្នា​ជាលើកដំបូង​ ក្នុងប្រវត្តិ​សាស្ត្រ​របស់ក្លឹប​។

Man Utd បានយកឈ្នះក្រុមខ្លាំង PSG ដោយលទ្ធផល ២-១ នៅលើទឹកដី Paris ដោយ២គ្រាប់របស់ក្រុមមកពីអង់គ្លេសគឺរកបានពីការទាត់ប៉េណាល់ទីរបស់ Bruno Fernandes នៅនាទីទី២៤ និងមួយគ្រាប់ទៀតរបស់ Marcus Rashford នៅនាទីទី៨៧ ខណៈ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយការតែតបញ្ចូលទីខ្លួនឯងរបស់ Anthony Martial នៅនាទីទី៥៥៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.