Keila News in Cambodia

ស៊ុត២គ្រាប់ឲ្យ Juventus ហើយបានត្រឹមធ្លាក់ក៏ពិតមែន ប៉ុន្ដែ Ronaldo ធើ្វបានកំណត់ត្រាជាប្រវត្ដិសាស្រ្ដរបស់ក្លឹប (មានវីដេអូ)

Cristiano Ronaldo គិតត្រឹមការស៊ុតបញ្ចូលទីកាលពីយប់មិញចំនួន២គ្រាប់ ធើ្វឲ្យរូបគេនាពេលនេះអាចស៊ុតបញ្ចូលទីចំនួន៣៧គ្រាប់ឲ្យ Juventus ក្នុងរដូវកាល ២០១៩-២០២០ ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងមួយរដូវកាលសម្រាប់ក្លឹប។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ បានស៊ុតបញ្ចូលទី២គ្រាប់ ប៉ុន្ដែមិនគ្រប់គ្រាន់ឡើយក្នុងការជួយ Juventus ឡើងទៅកាន់វគ្គបន្ដ ដោយឈ្នះ Lyon ២-១ ប៉ុន្ដែចាញ់គ្រាប់ចំណេញក្រៅដី (ជើងទី១ ១-០)។

លទ្ធផលនេះមានន័យថា Ronaldo នឹងមិនអាចលេងក្នុងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុបនេះជាលើកដំបូង ក្នុងរយ:ពេល១០ឆ្នាំចុងក្រោយ៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.