Keila News in Cambodia

ប្រកួតយប់មិញ Ronaldo រុញអ្នកគាំទ្រចេញ ក្រោយព្យាយាមថតរូបជាមួយគេ (មានវីដេអូ)

Cristiano Ronaldo បានបង្ហាញកាយវិការមិនពេញចិត្ដ និងរុញអ្នកគាំទ្រ ក្រោយពីព្យាយាមថតរូបជាមួយខ្លួនក្រោយចប់ការប្រកួតកាលពីយប់មិញនេះ។

Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ ជួយឲ្យក្រុម Juventus យកឈ្នះក្រុម Bayern Levekusen ក្នុងលទ្ធផល ២-០ នៃការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលនៃពានរង្វាន់ UEFA Champions League។

ក្រោយចប់ការប្រកួត អំឡុងពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ធើ្វការសំណេះសំណាលជាមួយមិត្ដរួមក្រុម ស្រាប់តែមានអ្នកគាំទ្រម្នាក់បានលួចចូលក្នុងទីលាន ហើយបានរត់ទៅចាប់ក.រ Ronaldo ក្នុងគោលបំណងដើម្បីសុំថតរូប។

ភ្លាមៗ Ronaldo បានទាញនិងរុញអ្នកគាំទ្រចេញ និងបានស្ទាបកររបស់ខ្លួន ហើយអ្នកគាំទ្រនោះត្រូវបានសន្ដិសុខដែលរក្សាសណ្ដាប់ធ្នាប់នៅទីនោះ ចាប់ចេញទៅវិញ៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.