Keila News in Cambodia

{វីដេអូ} ចាបមួយគូ ធ្វើស៊ីគ្រូបង្វឹករបស់កម្ពុជាយើង ខណៈគាត់កំពុងរត់នៅលើទីលាន!

បាល់ទាត់៖ បន្ទាប់ពីរួចរាល់ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កន្លងទៅនេះ គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិយើង បានត្រឡប់ទៅកាន់ក្លឹបបច្ចុប្បន្នរបស់ខ្លួនវិញ ដើម្បីត្រៀមសម្រាប់ការប្រកួតបន្តបន្ទាប់ របស់ក្លឹបដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី។

កាលពីពេលថ្មីៗនេះ មានឃ្លីបវីដេអូត្រូវបានបង្ហោះដោយ Goal.com ដែលជាវេបសាយកីឡាដ៏ល្បីមួយនៅលើពិភពលោក ដោយបានបង្ហាញអំពីទិដ្ឋភាពរបស់លោកគ្រូបង្វឹកថ្មីយើង ត្រូវសត្វចាបមួយគូហោះឆាបជាលក្ខណៈលេងសើចជាមួយនឹងគាត់ ខណៈដែលរូបលោកកំពុងរត់នៅលើទីលានរបស់កីឡដ្ឋាន Melbourne Rectangular ដែលជាទឹកដីរបស់ក្លឹប Melbourne Victory និងជាក្លឹបបច្ចុប្បន្នរបស់ Keisuke Honda។


Keisuke Honda កំពុងលេងឲ្យក្លឹប Melbourne Victory FC ដែលជាក្លឹបបច្ចុប្បន្នរបស់លោក

គួរបញ្ជាក់ផងដែរថា ថ្វីបើ Keisuke Honda បានចូលខ្លួនមកធ្វើជាអ្នកចាត់ការទូទៅ និងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកប្រាក់កម្រៃអ្វីនោះឡើយ តែរូបលោកនៅមិនទាន់បានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅឡើយ ពោលគឺរូបលោកកំពុងប្រកបអាជីពនៅក្នុងក្លឹប Melbourne Victory FC ដែលជាក្លឹបនៅ A-League របស់ប្រទេសអូស្ត្រាលី។

តោះចង់ដឹងថាសត្វចាបទាំងនោះធ្វើស៊ីលោកគ្រូយើងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖


Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា

Source បរទេស
You might also like

Leave A Reply

Your email address will not be published.