Keila News in Cambodia

Man Utd មិនដែលមានក្នុងចិត្ដ Haaland សូម្បីតែបន្ដិច

Erling Haaland បានបដិសេធការផ្ទេរទៅកាន់ Manchester United ក៏ព្រោះក្នុងចិត្ដរបស់គេ មិនដែលចង់លេងឲ្យក្លឹបនេះ សូម្បីតែបន្ដិចឡើយ។

Haaland បានផ្ទេរមកកាន់ Manchester City ក្នុងតម្លៃ ៥១.៤លានផោន ពី Borussia Dortmund បន្ទាប់ពីលោក Pep Guardiola បានដាក់គោលដៅខែ្សប្រយុទ្ធរូបនេះ ជាកីឡាករដែលលោកចង់បាន។

United កាលពីមុនក៏ធ្លាប់ចង់បាន Haaland ផងដែរ អំឡុងរជ្ជកាលដឹកនាំរបស់លោក Ole Gunnar Solskjare ប៉ុន្ដែក្នុងវីដេអូឯកសារមួយ ឪពុករបស់ Haaland លោក Alfie បាននិយាយថា United មិនដែលស្ថិតក្នុងបញ្ជីដែលកូនរបស់លោកចង់ទៅលេងឲ្យឡើយ។

«ក្នុងបញ្ជីរបស់យើង City គឺជាក្រុមដ៏ល្អដាច់គេ» ឪពុករបស់ Haaland និយាយ។

«Bayern Munich នៅលេខ២, យើងក៏មាន Real Madrid លេខ៣, Paris Saint Germain លេខ៤។ យើងក៏មានក្លឹបនៅអង់គ្លេសមួយចំនួនដែលល្អដែរ។ Liverpool និង Chelsea ហើយក៏មាន Barcelona។ ពួកគេស្ថិតនៅចំណាត់ថ្នាក់ស្មើៗគ្នា»។

ភ្នាក់ងាររបស់ Haaland លោក Raiola ដែលបានទទួលមរណភាពហើយនោះ ក៏ធ្លាប់អះអាងផងដែរថា «ក្លឹបធំ កីឡាករលោកអាចទៅលេង ប៉ុន្ដែ United មិនស្ថិតក្នុងបញ្ជីឡើយ»៕

ប្រភព៖ The Sun

You might also like

Leave A Reply

Your email address will not be published.