Keila News in Cambodia

ផ្ទុះហិង្សារវាងអ្នកគាំទ្រ! យ៉ាងហោចណាស់ ៤០នាក់រងរបួស ក្នុងការប្រកួតបាល់ទាត់មួយ

Advertisement

មានការផ្ទុះជាហិង្សាកើតឡើងរវាងអ្នកគាំទ្រនិងអ្នកគាំទ្រ នៃការប្រកួតបាល់ទាត់ក្នុងប្រទេសម៉ិកស៊ិកូ រវាងក្រុម Atletico San Luis ទល់នឹងក្រុម Queretaro ដោយយ៉ាងហោចណាស់មនុស្សចំនួន ៤០នាក់ បានរងរបួស។

ការប្រកួតរវាងក្រុមទាំង២ បានចាប់ផ្ដើមយ៉ាងរលូន ប៉ុន្ដែ៥នាទីចុងក្រោយមុនបញ្ចប់ការប្រកួត ស្រាប់តែអំពើហិង្សាបានផ្ទុះឡើង គ្រាដែលក្រុម Queretaro កំពុងនាំមុខ ២-០ ទៅលើ Atletico San Luis។

Advertisement
Advertisement

ក្នុងវីដេអូដែលចាប់បានសកម្មភាពនៃការផ្ទុះហិង្សានោះ គឺបានបង្ហាញពីអ្នកគាំទ្រក្រុមទាំងសងខាង បានយកវត្ថុរឹងមួយចំនួនគប់ទៅលើគ្នា ខណៈមនុស្សមួយចំនួនទៀតបានធើ្វការប្រតាយប្រតប់គ្នា ដែលបង្កជាភាពចលាចលពេញតំបន់ទស្សនា។

បើយោងតាមសារព័ត៌មាន ESPN ក្នុងប្រទេសម៉ិកស៊ិកូ បានរាយការណ៍ថា មនុស្សជាង៤០នាក់ បានរងរបួសក្នុងហេតុការណ៍ខាងលើ ឯក្រុមកីឡាករទាំងសងខាង ត្រូវបានចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ គ្រាដែលហេតុការណ៍កើតឡើង ហើយត្រូវរងចាំរហូតដល់ទៅ២ម៉ោង ទើបអាចចេញពីនោះវិញ ដើម្បីធានាសុវត្ថិភាព។

មូលហេតុដែលធើ្វឲ្យមានការផ្ទុះជាអំពើហិង្សាខាងលើ ខាងក្លឹប ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់របស់ម៉ិកស៊ិកូ ក៏នៅមិនទាន់ច្បាស់ដែរ ខណៈពេលនេះក្រុមការងារកំពុងធើ្វការស្រាវជ្រាវ ដើម្បីរកឲ្យឃើញមូលហេតុច្បាស់លាស់៕

ដោយ៖ Keila News

Advertisement
You might also like

Leave A Reply

Your email address will not be published.