Keila News in Cambodia

McTominay យល់ដូចម្ដេច ពេលគេសួររឿងចង់ប្ដូរលេខអាវនៅ Man Utd?

Scott McTominay បានបញ្ជាក់ថា រូបគេមិនសូវខ្វល់ខ្វាយប៉ុន្មានទេ ជុំវិញរឿងលេខអាវនៅក្លឹបបិសាចក្រហម Manchester United។

កីឡាករសញ្ជាតិស្កុតឡែនរូបនេះ បានពាក់អាវលេខ៣៩​ ចាប់តាំងពីរូបគេឡើងពីឈុតយុវជន មកកាន់ឈុតធំ និងបានក្លាយជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្រុមដឹកនាំដោយលោក Ole Gunnar Solskjare។

«គ្មានអ្នកណាប្រាប់ថា ត្រូវប្ដូរលេខអាវនោះទេ។ ពុំមានការនិយាយពីការប្ដូរលេខអាវរបស់ខ្ញុំឡើយ។ មិនមែន៣ឆ្នាំមុន ២ឆ្នាំមុន ឬ១ឆ្នាំមុនឡើយ» McTominay និយាយ។

«គ្មានអ្នកណានិយាយពីរឿងនឹងទេ។ ខ្ញុំពេញចិត្ដនឹងលេខនេះ។ ខ្ញុំមិនដែលលើក មិនដែលនិយាយពីរឿងប្ដូរលេខអាវខ្ញុំឡើយ។ ខ្ញុំធើ្វបានល្អជាមួយនឹងលេខ ៣៩នេះ»៕

ប្រភព៖ Goal

You might also like

Leave A Reply

Your email address will not be published.