Keila News in Cambodia

Messi ថាឲ្យចំៗ ក្រោយ Barca សម្រេចលក់ Suarez ឲ្យទៅ At.Madrid

Lionel Messi បានធើ្វការវ៉ាយប្រហារចំៗទៅកាន់ក្លឹបរបស់ខ្លួនគឺ Barcelona បន្ទាប់ពីពួកគេបានសម្រេចលក់ខែ្សប្រយុទ្ធ Luis Suarez ទៅកាន់គូក្លឹបគូប្រជែងគឺ Atletico Madrid។

ក្នុងសារបង្ហោះលាទៅកាន់ Suarez ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានសរសេរថា៖ «ខ្ញុំ​ធ្លាប់​គិត​ពី​រឿង​ហ្នឹង​ដែរ​ ថា​ពេល​ណា​មួយ​​ពួក​គេ​នឹង​ធ្វើ​អញ្ចឹង​ដាក់​ Suarez ។ ពួក​យើង​ប្រាកដ​ជា​នឹក​គេ​ខ្លាំង​ណាស់​ ម្យ៉ាង​ទៀត​វា​ពិត​ជា​ពិបាក​ណាស់​នៅ​ពេល​ប៉ះ​គេ​ក្នុង​ប្រកួត​ ព្រោះ​ពួក​យើង​នេះ​ធ្លាប់​បាន​នៅ​ជា​មួយ​គេរាប់​ឆ្នាំ​ហើយ​ហ្នឹង

​»។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖ «គេ​ធ្លាប់​បាន​ជួយ​ដល់​ក្រុម​ច្រើន​ណាស់​ គេ​មិន​សាក​សម​នឹង​ត្រូវ​ខាង​ក្លឹប​ Barca បោះបង់​គេ​បែប​ហ្នឹង​ តែ​យ៉ាង​ណា​ជា​ការ​ពិត​ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ វា​អត់​មាន​អី​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ទៀត​ទេ​ នៅ​ពេល​ក្លឹប​នេះ​ ធ្វើ​អញ្ចឹង​ដាក់​កីឡាករ​»៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.