Keila News in Cambodia

Messi នឹងបន្ដនៅ Barcelona បើសិនជារឿងនេះកើតឡើង

Lionel Messi នឹងបន្ដកុងត្រារបស់គេនៅក្រុមអ្នកមានបុណ្យ FC Barcelona ប្រសិនបើលោក Joan Laporta ឈ្នះការបោះឆ្នោតជាប្រធានក្លឹប។

ជោគវាសនារបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន អាចនឹងត្រូវបញ្ចប់នារដូវក្ដៅនេះ ក្រោយពីចំណាយពេលអស់១៦ឆ្នាំ លេងក្នុងទឹកដីកាតាឡាន់នេះ ប៉ុន្ដែអ្វីៗអាចនឹងនៅដដែលប្រសិនជាលោក Joan Laporta ប្រជែងឈ្នះការបោះឆ្នោតជាមួយនឹងបេក្ខភាពផ្សេងទៀតដែលមានដូចជា Victor Font និងលោក Toni Freixa។

«ខ្ញុំប្រាកថា ប្រសិនបើនរណាម្នាក់ក្រៅពីខ្ញុំឈ្នះការបោះឆ្នោត Messi នឹងមិនបន្ដនៅទីនេះទេ» Laporta និយាយក្នុងន័យប្រជែងជាមួយបេក្ខភាព២នាក់ទៀត។

«ខ្ញុំមានទំនាក់ទំនងល្អជាមួយគេ។ យើងនឹងផ្ដល់សំណើរដល់គេ ផ្អែកលើស្ថានភាពរបស់ក្លឹប»។

«គេចង់បញ្ចប់អាជីព នៅក្នុងកម្រិតមួយដ៏ខ្ពស់»៕

ប្រភព៖ Goal

You might also like

Leave A Reply

Your email address will not be published.