Keila News in Cambodia

Pahang FA បញ្ចប់កុងត្រាជាមួយនឹង ចាន់ វឌ្ឍនាកា ក្រោយពីទិញបានកីឡាករថ្មី

បាល់ទាត់៖ ប៉ុន្មានថ្ងៃមុននេះ បណ្តាអ្នកគាំទ្របាល់ទាត់ ជាពិសេសអ្នកគាំទ្របាល់ទាត់របស់កម្ពុជា និងកីឡាករ ចាន់ វឌ្ឍនាកា កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញព័ត៌មានដែលថាកីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានចែកផ្លូវគ្នាដើរជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួន។

ផ្អែកលើរូបភាព ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្លឹប Pahang FA ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញថា ក្លឹបនេះបានសម្រេចបញ្ចប់កុងត្រាជាមួយកីឡាករ២រូប នោះគឺ Alex Moraes និង ចាន់ វឌ្ឍនាកា ស្របពេលដែលក្លឹបបាន ទិញយកកីឡាករថ្មី២រូបផងដែរនោះគឺ Issey Nakajima និង Austin Amutu។

ក្នុងនោះដែរមានរបាយការណ៍មួយចំនួន បានលើកឡើងថា មូលហេតុដែលធ្វើឲ្យកុមារមាសរបស់កម្ពុជាយើង ចែកផ្លូវគ្នាជាមួយនឹងក្លឹប Pahang FA ក៏ដោយសារតែក្លឹបទាមទារខ្ពស់ ទៅលើសមត្ថភាពលេងរបស់គេ ដើម្បីសាកសមទៅនឹងតម្រូវការ ក៏ដូចជាអ្វីដែលក្លឹបបានផ្តល់ឲ្យ។

ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករកម្ពុជាទី២ ដែលត្រូវបានចែកផ្លូវគ្នាជាមួយនឹងក្លឹបក្នុងលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីកីឡាករ កែវ សុខផេង ត្រូវបានបញ្ចប់កុងត្រាជាមួយនឹងក្លឹប PKNP FC៕

តើប្រិយមិត្តយល់ថា វឌ្ឍនាកា គួរតែទៅក្លឹបណាបន្តទៀត សម្រាប់អាជីពបាល់ទាត់របស់គាត់?

កីឡាករ វឌ្ឍនាកា និង Alex ត្រូវបានក្លឹបសម្រេចបញ្ចប់កុងត្រា ក្នុងរដូវកាលនេះ
កីឡាករ វឌ្ឍនាកា និង Alex ត្រូវបានក្លឹបសម្រេចបញ្ចប់កុងត្រា ក្នុងរដូវកាលនេះ

កីឡាករថ្មី២ ដែលក្លឹប Pahang FA ទើបនឹងចុះកុងត្រាយកបាន
កីឡាករថ្មី២ ដែលក្លឹប Pahang FA ទើបនឹងចុះកុងត្រាយកបាន

You might also like

Leave A Reply

Your email address will not be published.