Keila News in Cambodia

PKNP FC ចែកផ្លូវគ្នាជាមួយ កែវ សុខផេង ជាមួយនឹងពាក្យថា “អរគុណ”

ម៉ាឡេស៊ី៖ កីឡាករខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កែវ​ សុខផេង ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប PKNP FC នៅលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី បានសម្រេចចែកផ្លូវគ្នាជាផ្លូវការហើយ ក្រោយពីបានរួមរស់ជាមួយគ្នាជាងកន្លះឆ្នាំមកនេះ។

ក្នុងនោះដែរ ទំព័រហ្វេសប៊ុករបស់ក្លឹបក៏បានបង្ហោះរូបភាព កីឡាកររូបនេះជាមួយនឹងពាក្យថាអរគុណ ទាំងជាអក្សរខ្មែរ និងអង់គ្លេស ដោយក្នុងន័យបង្ហាញពីការបញ្ចប់កិច្ចសន្យារយៈពេលមួយឆ្នាំ ជាមួយនឹងសុខផេង។

កែវ សុខផេង ត្រូវបានផ្ទេរពីក្លឹបក្នុងស្រុក Phnom Penh Crown ដើម្បីទៅចូលរួមជាមួយនឹងក្លឹប PKNP FC របស់ប្រទេសម៉ាឡេស៊ី កាលពីដើមរដូវកាល ក្រោមកិច្ចសន្យារយៈពេល១ឆ្នាំ តែយ៉ាងណាមិញ កីឡាកររូបនេះ នឹងក្លឹបថ្មីរបស់ខ្លួន បានព្រមព្រៀងនឹងគ្នាទៅលើការសម្រេចបញ្ចប់កុងត្រាជាផ្លូវការ រួចរាល់អស់ហើយ។

គួរបញ្ជាក់ផងដែរថា សុខផេង គឺជាកីឡាករជម្រើសជាតិកម្ពុជាម្នាក់ ក្នុងចំណោម៤នាក់ ដែលបានទៅលេងនៅក្លឹបក្នុងលីគកំពូលរបស់ ប្រទេសម៉ាឡេស៊ី ដោយក្នុងនោះមានដូចជា ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លឹប Pahang FA, ធារី ចន្ថាប៊ីន ទៅលេងឲ្យក្លឹប Terengganu FC, ហើយនិង ប្រាក់ មុន្នីឧត្តម ទៅលេងឲ្យក្លឹប Negeri Sembilan៕

កែវ សុខផេង
រូបភាពដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ក្លឹប PKNP FC

Via សុជាតិ
You might also like

Leave A Reply

Your email address will not be published.