Keila News in Cambodia

មិនគួរឱ្យជឿ! នេះជាចំណូលដែល Ronaldo ទទួលបានប្រចាំឆ្នាំពី Instagram !

កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានប្រភពសារព័ត៌មានធំមួយគឺ Italian Football TV ទម្លាយឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ រកចំណូលបានពីដៃគូឧបត្ថម្ភនានា តាមរយៈការផុសរូបភាពនៅលើ Instagram របស់គេ ច្រើនជាងចំណូលប្រចាំឆ្នាំ ដែលកីឡាកររូបនេះទទួលបានពីក្លិបបាល់ទាត់ Juventus ទៅទៀត។

ប្រភពខាងលើបានបន្ថែមថា ខ្សែប្រយុទ្ធលេចធ្លោខាងលើនេះ រកចំណូលបានជាង ៤៧.៨លានដុល្លារ​ ពីការបង្ហោះរូបភាពលើ Instagram ពេញមួយឆ្នាំ ២០១៩ ខណៈដែលអ្នកគាំទ្ររបស់ Ronaldo នៅលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ មានប្រមាណជា ១៩០លាននាក់ឯណោះ។

គួរបញ្ជាក់ឱ្យដឹងដែរថា Italian Football TV បានបង្ហាញថា ទឹកប្រាក់ចំណូល ៤៧.៨លានដុល្លារនេះ ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំដែល Ronaldo ទទួលបានពីក្លិប Juventus ទៅទៀត ពោលគឺរូបគេទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំពីក្លិប Juventus ប្រមាណជា ៣៣លានដុល្លារប៉ុណ្ណោះ៕

You might also like

Leave A Reply

Your email address will not be published.