Keila News in Cambodia

ស្ថិតិមួយចំនួនដែលអ្នកគួរដឹងរវាង Man Utd និង PSG មុនជំនួបដ៏ធំយប់នេះ

ការប្រកួតបាល់ទាត់ក្របខណ្ឌ UEFA Champions League បានត្រលប់សាជាថ្មីម្ដងទៀតហើយ ដោយនៅក្នុងយប់នេះមានការប្រកួតដ៏ធំរវាងក្រុមបិសាចក្រហម Manchester United នឹងត្រូវស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint Germain ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១ នៅវេលាម៉ោង ៣រំលងអាធ្រាតនេះ។

គេហទំព័រ Keila News សូមធើ្វការបង្ហាញនូវស្ថិតិមួយចំនួនរវាងក្រុមទាំង២ ដល់ប្រិយមិត្ដបានដឹង មុនការប្រកូតដ៏ធំឈានចូលមកដល់។

Manchester United

-ក្នុងរដូវកាល ២០១៧-២០១៨ Man Utd បានប៉ះក្រុម Sevilla ក្នុងវគ្គនេះ ដោយលទ្ធផលគឺលេងក្រៅដី ០-០ និងក្នុងដី (Old Trafford) ភ្លាត់ចាញ់ ២-១ ​ដែលធើ្វឲ្យការមិនដែលចាញ់ក្នុងផ្ទះនៃពានរង្វាន់អឺរ៉ុបបានបញ្ចប់នៅពេលនោះ ខណៈការចាញ់ក្នុងដីចុងក្រោយគឺចាញ់ Real Madrid ២-១ វគ្គដូចគ្នានេះ ក្នុងរដូវកាល ២០១២-២០១៣

-ការចាញ់ចំនូន២ប្រកួត (ចាញ់ Sevilla និង Real Madrid) គឺជាការចាញ់២ ក្នុងចំណោម៣ប្រកួតចុងក្រោយក្នុងវគ្គនេះ (១៦ក្រុម) ។ ស្ថិតិទាំងអស់នៃវគ្គនេះរបស់ Man Utd គឺ ឈ្នះ៦ ស្មើ១ និងចាញ់៣

-Man Utd ក៏ភ្លាត់មិនអាចឈ្នះក្នុងការប្រកូតក្នុងដីរបស់ខ្លួននៃក្របខណ្ឌមួយនេះ២ប្រកួតដំបូង (ស្មើ Valencia ០-០) (ចាញ់ Juventus ១-០) មុនពេលអាចឈ្នះ Young Boy ១-០

-គិតត្រឹមការចាញ់ Valencia ២-១ Man Utd ចាញ់ត្រឹម៥ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុបចំនួន ២៦ប្រកួតចុងក្រោយ ទាំងក្នុងនិងក្រៅដី (ឈ្នះ១៦ ស្មើ៥)

Manchester United

Paris Saint Germain

-នេះគឺជាការឡើងមកលេងក្នុងពានរង្វាន់ Champions League ជាលើកទី៧ជាប់គ្នាហើយសម្រាប់ PSG ខណៈដែលពួកគេក៏អាចឡើងមកលេងវគ្គនេះជាប់គ្នាផងដែរ។ យ៉ាងណាក្ដីពួកគេមិនទាន់អាចធើ្វបានកំណត់ត្រាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចដែលពួកគេធើ្វបានកាលពីរដូវកាល ១៩៩៤-១៩៩៥ នោះទេ

-ក្រោយឡើងដល់វគ្គ៨ក្រុមចុងក្រោយ៤ឆ្នាំជាប់គ្នា រវាងឆ្នាំ២០១៣ ដល់២០១៦ PSG បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ២រដូវកាលជាប់គ្នាហើយ (ចាញ់ Barcelona ២០១៧, ចាញ់ Real Madrid ២០១៨)

-ក្លឹបយក្សរបស់បារាំងនេះ អាចបំបាក់ក្រុមដែលមកពីអង់គ្លេសក្នុងពានរង្វាន់នេះ២ដងរួច​មកហើយ ពោលគឺបំបាក់ Chelsea ទាំង២ដង (២០១៤-២០១៥ និង ២០១៥-២០១៦) ។

Paris Saint Germain

តើយប់នេះប្រិយមិត្ដគិតថា Manchester United ឫ Paris Saint Germain ជាអ្នកឈ្នះក្នុងជើងទី១ យប់នេះ?

You might also like

Leave A Reply

Your email address will not be published.