Keila News in Cambodia

ស្ងាត់ៗ! ក្រោយចេញពីលីគកំពូលម៉ាឡេស៊ី ធារី ចន្ថាប៊ីនប្រកាសចូលរួមជាមួយក្លិបមួយនៅលីគកំពូលថៃ

កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវបានក្លិបម៉ាឡេស៊ី Terengganu បានប្រកាសចែកផ្លូវជាមួយកីឡាកររូបនេះជាផ្លូវការ ក្រោយបញ្ចប់លីគកំពូលម៉ាឡេស៊ីឆ្នាំ ២០១៩ ជាផ្លូវការ ដោយបាននាំយកអតីតកីឡាកររបស់ព្រះខ័នរាជ្យស្វាយរៀង Jonathan Campbell ជំនួសវិញ។

យ៉ា់ងណាក្តី ចម្ងល់ពីក្លិបថ្មីរបស់កីឡាកររូបនេះត្រូវបានទម្លាយ បន្ទាប់ពីរូបគេបានបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គេ អំពីការចូលរួមជាមួយក្លិបនៅលីគកំពូលថៃមួយគឺ សុខោទ័យ (Sukhothai FC) នារដូវកាល ២០២០ ខាងមុខនេះ។

គួរបញ្ជាក់ថា កីឡាករធារី ចន្ថាប៊ីន ក៏ធ្លាប់ប្រកបអាជីពនៅប្រទេសថៃបានមួយរយៈពេលខ្លីដែរ ពោលគឺការចូលរួមជាមួយក្លិប Krabi FC ខណៈដែលក្លិបថ្មីរបស់គេគឺ Sukhothai បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២ កាលពីរដូវកាលមុន ដែលមានន័យថានឹងនៅតែបន្តបង្ហាញខ្លួននៅលីគកំពូល Thai Toyota League ដដែលនារដូវកាលក្រោយ៕

You might also like

Leave A Reply

Your email address will not be published.