Keila News in Cambodia

ទស្សនាវីដេអូ! ថ្ងៃនេះ ៣ឆ្នាំមុន កម្ពុជា ឈ្នះអាហ្គានីស្ថាន ១-០ នៅពហុកីឡដ្ឋានជាតិ ជម្រុះ Asian Cup អ្នកគាំទ្រហ៊ោរចង់បែកស្ដាត

ថៃ្ងនេះ កាលពីឆ្នាំ២០១៧ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមខ្លាំង អាហ្គានីស្ថាន ដោយលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះពូល C នៃពានរង្វាន់ទ្វីបអាស៊ី។

គ្រាប់បាល់តែ១គ្រាប់គត់ ធើ្វការបានសម្រេចដោយការទាត់ប៉ះខែ្សប្រយុទ្ធ ប្រាក់ មុន្នីឧត្ដម ហើយក៏លងចូលទីនៅនាទីទី៦០ ធើ្វមានការស្រែកហ៊ោរកងរំពងពីសំណាក់អ្នកគាំទ្រក្នុងពហុកីឡដ្ឋានជាតិផ្ទាល់ប្រមាណជាង៤ម៉ឺននាក់។

សូមបញ្ជាក់ថា នេះគឺជាការឈ្នះការប្រកួតដំបូង និងចុងក្រោយក្រោមការដឹកនាំរបស់លោក Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានាពេលនោះផងដែរ៕

លោក Leonardo Vitorino

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.