Keila News in Cambodia

ភ្ញាក់ផ្អើល! Messi សរសើរ Van Dijk ខ្លាំង ដោយនិយាយនូវពាក្យទាំងនេះ

ប្រធានក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានធើ្វការកោតសរសើរទៅដល់ទម្រង់លេងរបស់ខែ្សការពារ Virgil van Dijk។

កីឡាករទាំង២នេះ បានជួបប្រជែងគ្នាកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន ដោយពេលនោះក្រុមហង្សក្រហម Liverpool ជាអ្នកទទួលបានជ័យជម្នះ។

កាលពីថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននេះ បានធើ្វការកោតសរសើរយ៉ាងខ្លាំងជុំវិញទម្រង់លេងរបស់កីឡាករជម្រើសជាតិហូឡង់នេះ ដោយបាននិយាយតាមរយៈកិច្ចសម្ភាសជាមួយ Marca ថា៖ «គាត់ (Van Dijk) ជាខែ្សការពារដែលដឹងពីការប្រជែងបាល់នៅពេលដែលសមស្របមួយ»។

«គាត់ពិតជាលឿន និងរហ័សដោយការបោះជំហានវែងៗរបស់គាត់ ជាពិសេសនោះគាត់ក៏អាចរកគ្រាប់បាល់បានច្រើនផងដែរ» Messi បន្ថែម៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.