Keila News in Cambodia

កម្ពុជា ស្នើហាត់ដោយពុំឲ្យអ្នកណាចូលថត តែអ្នកកាសែតវៀតណាម នៅតែឆ្លៀត

រូបភាពមួយបានបែកធ្លាយចេញពីសារព័ត៌មានវៀតណាមកាលពីព្រឹកមិញនេះ បង្ហាញពីសកម្មភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កំពុងធើ្វការហ្វឹកហាត់ ខណៈការហ្វឹកហាត់នេះគឺពុំអនុញ្ញាតឲ្យមានការថតរូបអ្វីឡើយ។

រូបភាពអ្នកសារព័ត៌មានលួចថត

មុននឹងបែកធ្លាយរូបភាពនេះ គ្រូបង្គោលរបស់ក្រុមគោព្រៃ លោក Felix បានស្នើដល់ក្រុមសន្ដិសុខនៃកីឡដ្ឋាន Rizal Memorial បង្កើននូវសុវត្ថិភាពក៏ដូចជាការការពារដល់ក្រុមជម្រើសជាតិខ្លួន ក្រោយពីធើ្វការហ្វឹកហាត់ចប់កាលពីថៃ្ង៤កន្លងទៅ ប៉ុន្ដែនៅតែមានការចាប់បានសកម្មភាពហ្វឹកហាត់របស់ក្រុមកម្ពុជា ពីសំណាក់អ្នកសារព័ត៌មានវៀតណាម។

សូមបញ្ជាក់ថា ការរឹតត្បិតមិនអនុញ្ញាតឲ្យថតរូប ឬមានការរំខានពីសំណាក់មជ្ឈដ្ឋានខាងក្រៅនោះ គឺ​ដោយ​សារ​តែ​​នេះ​ជា​ការ​ហ្វឹកហាត់​​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ប្រយុទ្ធ​នឹង​វៀតណាម​ និង​ជា​ការ​ប្រកួត​សំខាន់​សម្រាប់​លោក Felix ដែល​បាន​ឡើង​មក​វគ្គ​​៤​ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង ខណៈការប្រកួតនឹងត្រូវធើ្វឡើងនៅថៃ្ងសែ្អកនេះ វេលាម៉ោង៧យប់៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.