Keila News in Cambodia

ផ្អាលរឿងអ្នកមើលបាល់ ដេញវាយអាជ្ញាកណ្ដាលរត់ចែកជើងគ្នា ក្នុងពាន Soccer League (មានវីដេអូ)

នៅក្នុងវីដេអូមួយប្រមាណជាង២នាទី បានបង្ហាញពីសកម្មភាពអ្នកទស្សនាបាល់ទាត់ បានធើ្វការដេញវាយក្រុមអាជ្ញាកណ្ដាលរត់ពេញតារាង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ។

រឿងរ៉ាវនេះបានកើតឡើងនៅទីលានបាល់ទាត់ KMH ក្នុងការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីពដែលហៅថា Soccer League រវាងក្រុមរស្មើសំពៅមាស និងក្រុមសម្ព័ន គ.ស.ន.ប.ក ដោយបញ្ចប់ទៅដោយមានការផ្ទុះជាអំពើហិង្សាកើតឡើង។

មូលហេតុដែលកើតជាការដេញវាយក្រុមអាជ្ញាកណ្ដាលពីសំណាក់អ្នកចូលមើលក្នុងការប្រកួតនេះ​ គឺមកពីពួកគេមិនពេញចិត្ដនឹងលទ្ធផលដែលក្រុមរបស់ខ្លួនធើ្វបាន ដោយបានចោទទាំងស្រុងទៅលើអាជ្ញាកណ្ដាលក្នុងការកាត់ក្ដីលំអៀង ពោលគឺមិនមានភាពយុត្ដិធម៌។

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.