Keila News in Cambodia

ហូឡង់នឹងលេងដោយគ្មានកីឡាករឆ្នើមម្នាក់ទល់នឹងអេស្តូនី ថៃ្ងពុធនេះ

ក្រុមជម្រើសជាតិហូឡង់ នឹងត្រូវលេងទល់នឹងក្រុមជម្រើសជាតិអេស្តូនី នៅថៃ្ងពុធ វេលាម៉ោង ២:៤៥នាទីរំលងអាធ្រាត ដោយគ្មានវត្ដមានកីឡាករឆ្នើម Virgil van Dijk ក្រោយពីរូបគេសុំដកខ្លួនចេញដោយសារបញ្ហាផ្ទាល់ខ្លួន។

Van Dijk បានធើ្វជាប្រធានក្រុមក្នុងជំនួបដែលហូឡង់ ស្មើ ០-០ ទល់នឹងក្រុមជម្រើសជាតិអ័​រ​ឡង់​ខាងជើង កាលពីថៃ្ងសៅរ៍កន្លងទៅ នឹងអាចកក់កៅអីទៅលេងក្នុងពានរង្វាន់ Euro នៅឆ្នាំក្រោយផងដែរ។

យ៉ាងណាក្ដី ខែ្សការពាររបស់ក្រុមហង្សក្រហម Liverpool នេះ នឹងអវត្ដមានមិនបានជួយក្រុមឡើយនៅយប់ថៃ្ងពុធ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ហូឡង់ បានពន្យល់ហេតុផលនៃអវត្ដមានរបស់គេដោយសារមូលហេតុផ្ទាល់ខ្លួន៕

ដោយ៖ Keila News

You might also like

Leave A Reply

Your email address will not be published.