Keila News in Cambodia

ពិតអត់?? Zidane នឹងចាកចេញទៅពី Real Madrid ទៅចូលរួមនៅលីគកំពូលអឺរ៉ុបនេះវិញ??

អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា ទំនងជានឹងអាចចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ ទៅចូលរួមជាមួយលីគកំពូលបារាំងវិញ ខណៈដែលពេលវេលានៃការដឹកនាំនៅទឺកដីអេស្ប៉ាញហាក់កំពុងមានបញ្ហា។

បើតាមលោក Manuel Esteban ជាអ្នកសារព័ត៌មានរបស់ស្ថាប័ន AS បានបង្ហោះសារមួយនៅលើ Twitter របស់ខ្លួន បញ្ជាក់ពីស្ថានភាពរបស់អ្នកចាត់ការសញ្ជាតិបារាំងរូបនេះនាពេលបច្ចុប្បន្ន ហើយលោកបានបន្ថែមថា Zidane ហាក់មិនអាចចំណាយពេលវេលានៅអេស្ប៉ាញបានយូរជាងនេះតទៀតឡើយ។

លើសពីនេះទៅទៀត លោក Esteban បានអះអាងថា Zidane អាចនឹងធ្វើដំណើរទៅចូលរួមជាមួយក្លិបកំពូលមួយនៅបារាំងគឺ Paris Saint-Germain ដែលជាក្តីស្រម៉ៃមួយរបស់ Zidane។ បែបណា៏ដោយ អ្នកសារព័ត៌មានរបស់ AS រូបនេះ ជឿជាក់ថា Zidane អាចនឹងក្លាយជាបេក្ខភាពអ្នកចាត់ការបន្ទាប់របស់ PSG ជំនសឱ្យលោក Thomas Tuchel៕

You might also like

Leave A Reply

Your email address will not be published.